Sponsored Links
Advertise


ខេត្ដកណ្ដាល​ ៖​ បុរស​ដែល​បាន​ចាក់​ សាំង​ដុត​សម្លាប់​ខ្លួន​ព្រោះតែ​ប្រពន្ធ​ចុះ​ ចោលផ្ទះ​ទុក​ឱ្យ​កូនប្រុស​ស្រី​៣​នាក់​យំ​ឱ្យ​ រហង់​និង​មិន​បាន​ប្រាប់​ដំណឹង​ថា​ទៅ​ណា​ នោះ​មក​ដល់​ព្រឹក​ថ្ងៃអាទិត្យ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​បាត់បង់​ជីវិត​ហើយ​នៅ​ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក្នុង​រាជធានី​ភ្នំពេញ​ ។​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​ សហការ​ជាមួយនឹង​អាជ្ញាធរ​ដឹក​បញ្ជូន​ ទៅ​បូជា​នៅ​ក្នុង​វត្ដ​ព្រែក​អញ្ចាញ​ស្ថិត​នៅ​ ស្រុក​មុខកំពូល​ ខេត្ដកណ្ដាល​ កាលពី​ វេលា​ម៉ោង​៤​ ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​។​
​អ្នកចូលរួម​បូជាសព​បុរស​អភ័ព្វ​បាន​ ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ពេល​បូជាសព​រង​ គ្រោះ​គេ​ពុំ​ឃើញ​ប្រពន្ធ​ជន​រង​គ្រោះ​មក​ ចូលរួម​នោះ​ទេ​ ដែល​អ្នក​ភូមិ​សង្ស័យ​ថា​ ប្រពន្ធ​ជន​រង​គ្រោះ​កំពុង​ផ្អែមល្ហែម​ជា​ មួយ​នឹង​ប្រុស​ថ្មី​ ។​ ​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​៣​និង​ ២០​នាទី​រសៀល​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​ ២០១៥​ នៅ​ភូមិ​ជ្រោយ​មេត្រី​ក្រោម​ ឃុំ​ ឫស្សី​ជ្រោយ​ ស្រុក​មុខកំពូល​ ខេត្ដកណ្ដាល​ ជន​រង​គ្រោះ​ខាងលើ​បាន​ចាក់​សាំង​ដុត​ ខ្លួន​ខណៈ​មក​ពី​ធ្វើ​ជាងសំណង់​នៅ​ក្នុង​រាជ​ ធានី​ភ្នំពេញ​ទៅ​លេង​ផ្ទះ​ហើយ​បាត់​មិន​ ឃើញ​ប្រពន្ធ​រយៈពេល​២​យប់​២​ថ្ងៃ​ ។ បើ​តាម​អ្នក​ភូមិ​បាន​ប្រាប់​ថា​ មុន​ ពេល​ដែល​ជន​រង​គ្រោះ​ចាក់​សាំង​ដុត​ខ្លួន​ គឺ​ជន​រង​គ្រោះ​មាន​ទឹកមុខ​ស្រពាប់​ស្រ​ ពោន​បាយ​មិន​នឹក​ទឹក​មិន​ស្រេក​ដោយ​ សារ​អង្គុយ​ចាំ​មើលផ្លូវ​ប្រពន្ធ​ដូច​អង្គុយ​ ចាំ​ម៉ែ​មកពីផ្សារ​យ៉ាង​ដូច្នេះ​ដែរ​ ។​ បើ​តាម​អ្នក​ភូមិ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ ផ​ន​ ណា​ អាយុ​៣៣​ឆ្នាំ​ មានមុខ​ របរ​ជា​កម្មករ​សំណង់​ រស់នៅ​ភូមិ​កើត​ ហេតុ​ ។​ 
ជន​រង​គ្រោះ​មានកូន​ប្រុស​ស្រី​ ៣​នាក់​រស់នៅ​ក្នុង​បន្ទុក​របស់​ប្រពន្ធ​គ្រា​ ដែល​ជន​រង​គ្រោះ​មក​ធ្វើ​ជា​ជាងសំណង់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ហើយ​ទៅ​លេង​ផ្ទះ​ ម្ដងម្កាល​ ។​

English:
Central province: the man who has fuel to burn himself to death because his wife chaolophteah 3 Leave her son crying and rohng told the news that arrived the morning of Sunday, November 1, 2015, died at Calmette Hospital in Phnom Penh. bodies of the victims were villagers to cooperate with the authorities referred to in the present canal gums Muk central province at about 4 on 1 November 2015.Participants cremation unfortunate man said when the cremation of the victims did not find the victim's wife to attend, villagers suspect that the victim's wife is sweet with a new boyfriend. It should be noted that at about 3 and 20 pm on October 30, 2015 in the village of Lower Cape gentlemen bamboo Cape Kampoul District commune, Kandal province victims above its fuel burn from the builder in the capital to play home and away, not 2-wife 2 days. According to villagers told that before the fuel burn victims are victims gloominess facial thread county policy not miss not thirsty because water sits waiting for his wife as sit-mail from the market so well. villagers said the victims are 33-year-old businessman, construction workers live in the village scene.Victims have 3 sisters live in the wife's burden amid the victim to work as a builder in capital and go home sometimes.
Sponsored Links
Advertise
 
Top