វាមិនមែនជារឿងងាយស្រួលក្នុងការធ្វើឲ្យក្មេងម្នាក់បាត់យំ
នៅពេលដែលគេកំពុងឈឺ។
ប៉ុន្តែអ្នកម្ដាយម្នាក់នេះបានលួងកូនឲ្យបាត់យំតាមវិធីដែលគ្មាន
អ្នកណាធ្លាប់នឹកឃើញ។
កាលពីពេលថ្មីៗនេះ វីដេអូមួយត្រូវបានបង្ហោះឡើងក្នុងគេហទំព័រ
Youtube ដែលនៅក្នុងវីដេអូមួយនោះ គេសង្កេតឃើញថា
ក្មេងប្រុសកំពុងយំយ៉ាងខ្លាំងពីការដុះធ្មេញនេះ
បានបាត់យំភ្លាមមួយរំពេចបន្ទាប់ពីម្ដាយរបស់គេបង្ហាញឲ្យក្មេង
ម្នាក់នេះមើលបទ “Hello” របស់តារាចម្រៀងមកពីចក្រភពអង់គ្លេស Adele។
Samantha Comte ដែលជាម្ដាយរបស់ក្មេងប្រុស Roman បានឲ្យដឹងថា
“ខ្ញុំបានប្រើវិធីសាស្ត្រជាច្រើនដើម្បីឲ្យកូនបាត់យំ។
ខ្ញុំក៏ធ្លាប់ចាក់បទផ្សេងៗឲ្យ Roman មើលដែរ
តែគ្មានវិធីមួយណាមានប្រសិទ្ធភាពនោះទេ។
តែចៃដន្យអីខ្ញុំបានចាក់បទ “Hello” ឲ្យគេមើល
ហើយគេក៏បាត់យំមួយភ្លាមមួយរំពេច”។
អ្នកទាំងឡាយដែលបានមើលវីដេអូមួយនេះបានលើកឡើងថា តារាចម្រៀង
Adele ត្រូវតែមើលវីដេអូនេះដោយខ្លួននាងផ្ទាល់៕
English:
It's not easy to make a child cry when they're sick. But this mother consoled crying child in a way that nobody would ever remember.In recent video was uploaded in YouTube in a video that they found the boy intense crying grows teeth missing a sudden cry immediately after his mother showed this young man "Hello" from UK singer Adele.
Samantha Comte, a Roman boy's mother said, "I have used many methods to have the baby. I also used to play Roman, but without any way effective. Unfortunately, I have to play, "Hello" to them and they disappear immediately cry in an instant. " Those who watched the video, said the singer Adele must see this video by herself.
ក្មេងប្រុសបាត់យំមួយរំពេចក្រោយពេលមើលបទ “Hello” របស់ Adele
Sponsored Links
Advertise

