បច្ចុប្បន្ននេះ មានស្រ្តីជាច្រើននៅលើពិភពលោកដែលកំពុងតែប្រឈមមុខនឹងបញ្ហាសុដន់ឆាប់ ធ្លាក់។ កត្តានេះទាក់ទងជាមួយនឹងអាយុ ធ្វើឲ្យដើមទ្រូងបាត់បង់នូវភាពតឹងណែន មូលក្លំ ហើយបានក្លាយទៅជាទន់ជ្រាយធ្លាក់យារ។ មួយវិញទៀត អាចបណ្ដាលមកពីស្រ្តីខ្វះការយល់ដឹង និងភាពមិនប្រាកដប្រជាទៅលើការថែរក្សារាងកាយរបស់ខ្លួន។
នៅមានមូលហេតុសំខាន់ជាច្រើនទៀតដែលធ្វើឲ្យសុដន់មនុស្សស្រីបាត់បង់ភាពតឹងណែន និងប្រែមកជាយារធ្លាក់រួមទាំងការមានផ្ទៃពោះ, ការអស់រដូវ, ការរិភោគអាហារមិនបានល្អ, ការឡើងទម្ងន់ និងស្រកទម្ងន់លឿនពេក, ការងូតទឹកក្ដៅនៅសីតុណ្ហភាពខ្លាំងពេក, ការពាក់អាវទ្រនាប់មិនបានត្រឹមត្រូវ, ការជក់បារី, ការទទួលទានគ្រឿងស្រវឹង…។ នៅពេលដែលអ្នកឈានដល់មានផ្ទៃពោះ និងពេលបំបៅដោះកូន អ្នកត្រូវដឹងថា ការបំបៅដោះកូនវាមិនបណ្ដាលឲ្យសុដន់ធ្លាក់យារនោះទេ ប៉ុន្តែអ្នកកុំភ្លេចថា បញ្ហាទម្ងន់ទេទើបធ្វើឲ្យសុដន់ធ្លាក់យារដែរ។
វិធីទាំងនេះជាកត្តាដែលធ្វើឲ្យមានការផ្លាស់ប្ដូរយឺតៗ និងមានលក្ខណៈល្អប្រសើរបន្ដិចម្ដងៗនៃរូបរាងសុដន់របស់អ្នក ក្នុងការរារាំងការពារពីការឆាប់ធ្លាក់យារ៖
– រក្សាសុខភាពទម្ងន់ឲ្យបានល្អ (នៅថេរ)
– ទទួលទានទឹកឲ្យបានច្រើន
– បរិភោគរបបអាហារល្អៗសម្រាប់សុខភាព
– ម៉ាស្សាជាមួយប្រេងផ្លែទទឹម ឬ ប្រេងបន្ទាលកន្ទុយក្រពើនៅលើសុដន់របស់អ្នក។ ដូចគ្នានេះផងដែរ មិនមានការព្យាបាលណាដែលអាចមានប្រសិទ្ធិភាពដ៏ល្អប្រសើរក្នុងការការពារសុដន់ពីការធ្លាក់យារដូចជា៖
– ការធ្វើលំហាត់ប្រាណសម្រាប់តំបន់ទ្រូង ដើម្បីជម្រុញដើមទ្រូងឲ្យនៅតឹងណែនដដែល
– ម៉ាស្សាសុដន់របស់អ្នកដោយប្រើទឹកកក។
– ម៉ាស្សាសុដន់របស់អ្នកជាមួយនឹងប្រេងពិសេសៗ (ប្រេង អូលីវ…)។
ខាងក្រោមនេះ ជារូបមន្តសម្រាប់ធ្វើម៉ាសដ៏អស្ចារ្យបំផុតដែលមានប្រសិទ្ធិភាពខ្ពស់សម្រាប់ការពារមិនឲ្យសុដន់ធ្លាក់យារ។
គ្រឿងផ្សំ៖
– ទឹកដោះគោជូរ ១ កែវ
– ប្រេងវីតាមីន E ២ អំពូល
– ស៊ុត ៣ គ្រាប់
ការក្ដីណែនាំ៖
លាយគ្រឿងផ្សំទាំងអស់នេះ រួមបញ្ចូលគ្នាឲ្យបានសព្វល្អ។ អនុវត្តល្បាយនេះនៅលើដើមទ្រូងរបស់អ្នកជាមួយនឹងការម៉ាស្សាបែបស្រាលៗ លុញទៅលើសុដន់។ រួចទុកវាឲ្យបានរយៈពេលកន្លះម៉ោង ទើបធ្វើការលាងសម្អាតវាចេញជាមួយនឹងទឹកត្រជាក់ធម្មតា៕
English:
Currently, there are many women in the world who are facing breast problems. With age-related factors, loss of tight chest and upgrading has become a softening harassment. Moreover, could be due to women's lack of awareness and uncertainty on how to take care of their body.
There
are important reasons why more that makes breast women lose density and
become loose, including pregnancy, menopause, the American food was not
good, weight gain and lose weight too quickly, bath hot water at a
temperature of too much, not wearing a bra, smoking, alcohol consumption .... When you reach the pregnancy and breastfeeding, you need to know that
breast-feeding does not cause breast sagging, but you do not forget that
weight issues cause breast sagging.
These are the factors that make the change slowly and be better
gradually shape of your breasts to prevent protected from harassment:- Maintain a healthy weight (fixed)- Drinking plenty of water- Eat a good diet for health- Massage with pomegranate oil or hives kantouyokrapeu on your breast. Also, there is no treatment that can optimally effective in preventing breast harassment:
- Exercise for the chest to push chest compressed- Massage your breast using ice.- Massage your breast with a special oil (olive oil).
Here is a recipe for making the greatest mass that are highly effective for preventing breast sagging.
Ingredients:- Yogurt 1 cup- Vitamin E oil 2 bulb- Scored 3 goals
Instructions:Mix all these ingredients combined to good today. Apply the mixture on your chest with a light massage Luxembourg on the breast. And leave it for half an hour and then wash it off with cold water.
ចង់ការពារកុំឲ្យសុដន់ធ្លាក់យារ កុំភ្លេចប្រើរូបមន្តមួយនេះ
Sponsored Links
Advertise
