ភ្នំពេញ៖ តាមរយៈការបង្ហាញភាពសិចស៊ីគួរឲ្យភ្ញាក់ផ្អើលនាពេលកន្លងមកនោះ បានធ្វើឲ្យតារាសម្ដែងស្រីវ័យក្មេង វណ្ណ វលក្ខណ៍ ដណ្ដើមបានតំណែងជាតួឯកស្រីក្នុងខ្សែភាពយន្តរឿង “កូនក្រមុំលោកមេភូមិ”។ តារាសម្តែង វណ្ណ វលក្ខណ៍ បានចូលរួមសម្តែងក្នុងខ្សែភាពយន្តមិនក្រោមជាង១០រឿងទេ ដែលភាគច្រើននាងដើរតួអង្គកាចឆ្នាសឆ្នើម។
តែនៅពេលនេះ វណ្ណ វលក្ខណ៍ នឹងប្ដូររសជាតិសម្ដែងជាតួឯកស្រីវិញម្តងក្នុងខ្សែវីដេអូភាគថ្មីរបស់ទូរទស្សន៍ CTN ដែលទើបនឹងរៀបចំពិធីក្រុងពាលីកាលពីថ្មីៗនេះ គឺរឿង«កូនក្រមុំលោកមេភូមិ» ដែលនឹងចាប់ផ្ដើមថតក្នុងអំឡុងដើមខែធ្នូ ឆ្នាំ២០១៥នេះ។ជួបជាមួយតារាសម្តែង វណ្ណ វលក្ខណ៍ នាងបញ្ជាក់យ៉ាងខ្លីថា តំណែងតួឯក ថ្មីៗនេះ នឹងក្លាយជាឱកាសសម្រាប់នាងឈោងចាប់ប្រជាប្រិយភាព ពីព្រោះតែខ្សែភាពយន្តនេះពោរពេញដោយភាពទាក់ទាញ និងឈុតឆាក ទេសភាព ស្រុកស្រែជាដើម។
នាងបញ្ជាក់ទៀតថា ខ្សែភាពយន្តថ្មីនេះតម្រូវឲ្យនាងសំដែងជាតួអង្គក្រមិចក្រមើម លេងសើច និងឆ្នាសឆ្នើម ដូចនេះមិនមែនជាឧបសគ្គសម្រាប់នាងឡើយ។នាងបញ្ជាក់បន្ថែមថា ទោះបីជាទទួលបានតំណែងតួឯកក្នុងខ្សែភាពយន្តថ្មីនេះក្តី ក៏នាងនៅមិនទាន់បោះបង់ការថតរូបបែបសិល្បៈសិចស៊ីនោះដែរ បើទោះបីជាកន្លងមកនាងទទួលបានការរិះគន់ខ្លះក៏ដោយ៕
English:
By showing a surprisingly sexy in the past that made the young actress Vanda Leak has replaced an actress in the film "Bride village". Actor Van Leak expressed in no less than 10 films, most of which she plays a fierce chhnasachhnaem.
But now Van Leak flavor will change her role as the lead again in the video CTN's new newly ceremony peali recent bride chief, which will begin filming in early December 2015. met with star Van
Leak performance she mentioned briefly that the protagonist this new
position will be a chance for her lay popularity because of the film,
filled attractive and scenic countryside scenes.
She
said her new film requires kramichakrameum humor and character
performances chhnasachhnaem like this is not an obstacle for her. adding that despite receiving position the new protagonist in the film, she has not abandoned photography sexy art Despite her past to get some criticism.
វណ្ណ វលក្ខណ៍ ទទួលបានតំណែងតួឯកស្រីក្នុងខ្សែភាពយន្តរឿង «កូនក្រមុំលោកមេភូមិ»
Sponsored Links
Advertise