បើទោះបីជាកំពុងមានការមមាញឹកជាមួយការលក់ទឹកក្រូចព្រិលក្បែររបងវិទ្យាល័យព្រះស៊ីសុវត្ថិយ៉ាងណាក្តី បុរសម្នាក់ដែលមានសាច់ឈាម មុខមាត់ជាកូនកាត់ចិន មានអាយុប្រមាណជាជាង៣០ឆ្នាំ ត្រូវបានគេស្គាល់ថាឈ្មោះ ជុំ ឋាន ។ នៅពេលជួបជាមួយអ្នកយកព័ត៌មានរបស់យើង លោក ជុំ ឋាន បានរៀបរាប់ពីជីវិតអតីតកាល និង បច្ចុប្បន្នកាលរបស់លោកថា «បច្ចុប្បន្ននេះ ខ្ញុំមានទីលំនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំធ្លាប់ធ្វើជាអគ្គនាយកក្រុមហ៊ុន ដោយបានបើកក្រុមហ៊ុនលក់ម៉ាស៊ីនត្រជាក់មួយមានឈ្មោះថា ស៊ី អេច ធី ត្រេឌីង ដែលមានរូបខ្ញុំជាអ្នកគ្រប់គ្រងផ្ទាល់ ។
ដោយសារតែមានការប្រកួតប្រជែងនៅលើទីផ្សារក្នុងប្រទេសកម្ពុជាខ្លាំងពេក ហើយក្រុមហ៊ុនរបស់ខ្ញុំមិនសូវដំណើរការល្អផងនោះ ខ្ញុំក៏សម្រេចចិត្តរំសាយក្រុមហ៊ុននោះចោល ហើយងាកមកចាប់យកអាជីពថ្មីវិញ ។ ក្រៅពីធ្លាប់មានឈ្មោះជាអគ្គនាយកក្រុមហ៊ុនម៉ាស៊ីនត្រជាក់ហើយនោះ ខ្ញុំក៏ធ្លាប់ជាម្ចាស់ភោជនីយដ្ឋានមួយទៀតដែលមានឈ្មោះថា ខ្ទមស្នេហ៍សុខសាន្ត ដែលមានទីតាំងនៅម្តុំផ្សារទួលទំពូង ប៉ុន្តែដោយសារអាជីវកម្មដំណើរមិនសូវល្អ ខ្ញុំក៏សម្រេចចិត្តសេងហាងនោះឱ្យទៅគេវិញ ហើយយកដើមទុនខ្លះមករកស៊ីរបរផ្សេងវិញ» ។ លោក ជុំ ឋាន មានប្រសាសន៍បន្តថា «ដោយមានបទពិសោធបរាជ័យក្នុងការបើកក្រុមហ៊ុនលក់ម៉ាស៊ីនត្រជាក់ ខ្ញុំក៏សម្រេចចិត្តងាកមកចាប់អារម្មណ៍លើរបរលក់ទឹកក្រូចព្រិលតាមម៉ូតូវិញម្តង ។
មូលហេតុដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍មកលើរបរលក់ទឹកក្រូចព្រិលតាមម៉ូតូនេះ គឺដោយសារតែរបរនេះជារបរថ្មីមិនទាន់មានអ្នកណាធ្វើនៅឡើយ ។ ខ្ញុំគិតថានឹងមានការគាំទ្រច្រើនពីបណ្តាសិស្សនៅតាមសាលានានាដោយសារតែវាប្លែក ហើយទឹកក្រូចព្រិលនេះមិនមានបន្ថែមជាតិស្ករនោះឡើយ គឺជាការកកតាមធម្មជាតិ១០០% ជាពិសេសវាត្រូវប៉ាន់ខ្លាំងនៅក្នុងរដូវក្តៅ ។ ចំពោះរបៀបដែលត្រូវធ្វើទឹកក្រូចព្រិលនេះគឺ ម៉ូតូនោះ ត្រូវមានអគ្គិសនីជាប់ជានិច្ច ដោយមានសណ្តោងកូនរទេះមួយដែលដឹកទូទឹកកកបំពាក់ដោយកង្ហារម៉ាស៊ីនត្រជាក់ពីក្រោយ ហើយប្រើប្រាស់អគ្គុយធំៗចំនួន ៤ គ្រាប់ ដើម្បីបង្កកទឹកក្រូចព្រិលនេះ» ។ ចំពោះទីតាំងនៃការចល័តលក់វិញ លោកបានបញ្ជាក់ថា លោកបានដើរលក់នៅម្តុំក្បែររបងវិទ្យាល័យព្រះស៊ីសុវត្ថិ ចាប់ តាំងពីពេលព្រឹករហូតដល់ល្ងាចតែម្តង តែបើថ្ងៃអាទិត្យអត់មានសិស្សរៀន ទើបលោកចល័តទៅលក់នៅម្តុំក្បែរវិមានឯករាជ្យ ទួលទំពូង ទួលស្វាយព្រៃ និង ផ្សារដើមថ្កូវ ។
ចាប់តាំងពីបើកដំណើរការលក់ទឹកក្រូចព្រិលអស់រយៈពេលជាងមួយឆ្នាំមកនេះ លោកបានបន្ថែមរទេះលក់បានចំនួន ៦ គ្រឿងហើយ ហើយលោកក៏មិនបានដើរលក់ដោយខ្លួនឯងដូចមុនៗទៀតឡើយ គឺលោកបានជួលបុគ្គលិកឱ្យកាន់កាប់ទៅតាមរទេះនីមួយៗ ដែលមានបំពាក់ម៉ូតូសណ្តោងរួចជាស្រេច ។ ចំពោះចំណូលនៃការលក់វិញ អតីតនាយកក្រុមហ៊ុនរូបនេះបានបញ្ជាក់ថា ក្នុងមួយថ្ងៃរទេះមួយអាចរកចំណូលបានពី ៣០ ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល បើគិតជាដបវិញគឺលក់ដាច់អស់ពី ១៥០ ដប ទៅ ២០០ ដប ។ គោលបំណងទៅថ្ងៃអនាគត គឺលោកចង់បង្កើនចំនួនរទេះឲ្យបានច្រើនបន្ថែមទៀត ដើម្បីចរាចរណ៍លក់ទឹកក្រូចព្រិលនៅរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្ត ដោយមិនកំណត់ចំនួនថាប៉ុន្មាននោះឡើយ គឺកាន់តែច្រើនកាន់តែល្អ ។
Sales fell from CEO orange snow street
Despite being busy with the sale of orange snow fence near Sisowath High School, however, a man of flesh Chinese hybrid looks about 30 years old was Known around titles. When meeting with reporters round our house described the life of his past and present that I am currently resident in Phnom Penh. A few years ago I used to be the CEO of the company to open a lucrative Air Trading with me as manager.
Due to competition in the market in my country too, and not very good process, I also decided to disband and turning capture new career. In addition to previously known as Air CEO, and I also used to be the owner of another restaurant called peace lovers hut, located near Russian Market but due to less business travel, I decided to sell our business to them and take some of the capital other business items. Chum hell said that experienced by the company failed to open, I decided to turn Air interested in selling items orange snow motorcycle again.
Why do I draw attention to craft orange snow motorcycle sales is due to this occupation a new business does not have one yet. I think there will be a lot of support from other students at the school, because it's different and orange snow has no added sugar, frozen 100% natural trauvbean especially in the summer. For how to do this orange snow scooters are constant electricity towed a cart carrying refrigerators powered by fan Air behind the guide and use the 4 major goals to freeze orange snow. For the location of the mobile sales, he said, he walked around near the fence Sisowath one since morning till evening but Sunday whether students move around near the Russian Monument Tuol Svay Prey and Cu.
Since launching the sale of orange snow for more than a year, adding 6 cart, and he did not walk by themselves as any previous employee is hired to be occupied by each cart-powered motorcycle towed ready. The sales revenue of the former director of the company, confirmed that a day can earn cart from 30 USD to 40 USD a bottle is our best-selling 150 bottles to 200 bottles. The aim in the future is, he wants to increase the number of cart traffic has a lot more to sell orange snow in Phnom Penh and the provinces without set the number, but the more the better.
ធ្លាក់ខ្លួនពីអគ្គនាយកក្រុមហ៊ុន មកលក់ទឹកក្រូចព្រិលតាមចិញ្ចើមផ្លូវ
Sponsored Links
Advertise