ដោយសារអំណោយផលពីធម្មជាតិ បានធ្វើឲ្យបុរសម្នាក់ ឈ្នះពានបុរសមានសម្រស់អាក្រក់ជាងគេប្រចាំឆ្នាំ ក្នុងការប្រកួតនៅប្រទេសហ្ស៊ីមបាវ៉េ។
Maison Sere ជាបុរសជនជាតិហ្ស៊ីមបាវ៉េ ដែលបាក់ធ្មេញអស់មួយចំនួនធំ បានចូលរួមការប្រកួតមួយឈ្មោះថា “Beauty in Ugliness” ដែលបានធ្វើឡើងក្នុងទីក្រុង Harare។
មនុស្សចំនួន ៣៥នាក់ត្រូវបានជ្រើសរើសឲ្យឡើងឆាកប្រកួតស្វែងរកតំណែងជើងឯកបុរសមុខអាក្រក់ប្រចាំឆ្នាំ។ ជាលទ្ធផល Maison Sere បានជាប់លេខ១ ទទួលតំណែងជាបុរសមុខអាក្រក់ក្រោយបានយកឈ្នះលើបេក្ខជន៥នាក់ទៀតក្នុងការកាត់សេចក្តីដោយគណៈកម្មការនៅវគ្គជម្រុះចុងក្រោយ និងទទួលបានរង្វាន់ជាទឹកប្រាក់ ៥០០ដុល្លារសហរដ្ឋអាមេរិក។
Maison បានថ្លែងដោយភាពរីករាយក្នុងកម្មវិធីថា៖ “ខ្ញុំសូមអរគុណដល់ព្រះជាម្ចាស់សម្រាប់ការឈ្នះក្នុងការប្រកួតនេះ ដោយការប្រកួតលើកមុនខ្ញុំបានលេខ៤។ ហើយខ្ញុំសូមអរគុណដល់គណៈកម្មការដែលបានកាត់សេចក្ដីឲ្យខ្ញុំក្លាយជាអ្នកឈ្នះ”។
យ៉ាងណាក្ដី ក្នុងកម្មវិធីប្រកួតខាងលើក៏កើតមានបញ្ហាមួយកើតឡើងផងដែរ ដោយការមិនពេញចិត្តរបស់អ្នកជាប់តំណែងលេខពីរ។ លោក William Masvinu បុរសជើងឯករងមុខអាក្រក់ប្រចាំ បានតវ៉ាថាការកាត់សេចក្ដីរបស់គណៈកម្មការមានភាពលំអៀង និងសុំឲ្យមានការកាត់សេចក្តីម្តងទៀត ពីគណៈកម្មការថ្មី៕
English:
Maison Sere Zimbabwe men who broke some teeth into a game called "Beauty in Ugliness "made in the capital Harare.
35 people were chosen to stage the game title search for the man before the annual bad. As a result, the Maison Sere No. 1 position as the bad guys have overcome the 5 candidates others cut by the Commission in the last qualifying and receive a $ 500 prize money United States.
Maison happy in the program: "I thank God for winning the game The previous games I was No. 4. And I would like to thank the Commission, which cut me to be a winner. "
However, the above problems occur not your favorite the number two position. William Masvinu bad front runners have complained that the Commission's bias and for again from the new commission.





