សឹង្ហបុរី៖ នេះជារឿងដ៏ហួសចិត្ដ ដែលព្រាននារីមួយរូប បានលួចយកទូរស័ព្ទដៃ ថតពីក្រោមសំពត់ខ្លី នារីម្នាក់ នៅក្នុងផ្សារទំនើប ដែលជាក់ស្ដែង ព្រាននារីនេះ ត្រូវបានគេដឹងថា ជាមិត្ដប្រុសរបស់ នារីរងគ្រោះនេះទៅវិញ។
ស្រ្តីម្នាក់ឈ្មោះ Car Nesi ដែលជាអ្នកដើរផ្សារដូចគ្នា ដោយទ្រាំមិនបាន នឹងទង្វើរដ៏ថោកទាប របស់បុរស ខាងលើ ដែលធ្វើដាក់ទៅលើ មិត្តស្រីរបស់ខ្លួនឯងបែបនេះ នាងក៏បានទាញទូរស័ព្ទដៃ មកលួចថត នូវសកម្មភាព គួរឲ្យអាម៉ាស់នេះ ដើម្បីកុំឲ្យ មនុស្សប្រុស ចេះតែហ៊ានប្រព្រឹត្តអំពើ ដ៏ស្មោកគ្រោក បែបនេះទៀត ដាក់មិត្តស្រីខ្លួន ។
ជាក់ស្តែង នៅក្នុងវីដេអូ ដែលស្រ្តីខាងលើបានថតជាប់នេះ បានបង្ហាញពី នារីត្រូវជាសង្សារ កំពុងតែឈររកមើល គ្រឿងសំអាង នៅក្នុងផ្សារទំនើប VivoCity ដោយមាន មិត្តប្រុសរបស់ខ្លួន ឈរនៅក្បែររូបនាងផងដែរ។ បន្ទាប់មក បុរសជាមិត្តប្រុសនោះ ហាក់ដូចជាមាន អាកប្បកិរិយាចំឡែក ហើយក៏បានយក ទូរស័ព្ទដៃ iPhone 6S របស់ខ្លួន ទៅដាក់ពីក្រោម សំពត់របស់មិត្តស្រីរបស់ខ្លួន ម្តងទៅពីរដង ដើម្បីថតទុក៕
ចង់ដឹងថា សកម្មភាពនោះយ៉ាងណា សូមទស្សនាវីដេអូ ខាងក្រោម៖
នារីម្នាក់ត្រូវ សង្សារលួចថតក្រោមសំពត់ នៅកណ្ដាលវាល (មានវីដេអូ)
Sponsored Links
Advertise
